
COVID-19 Updated 14-08-2020
ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩ថ្មី #១នាក់ ទៀត និងជាសះស្បេីយ #២នាក់ ។
រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ១៤ សីហា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន #១នាក់ (ករណីនាំចូល ជនជាតិខ្មែរ ១នាក់មកពីសហរដ្ឋអាមេរិក ក្រោយធ្វេីតេស្តនៅថ្ងៃទី១៣នៃចត្តាឡីស័ក) ដូច្នេះចំនួនសរុប #២៧៣នាក់ ចំនួនសំរាកនៅពេទ្យកេីន #៤៨នាក់ ជាសះស្បេីយចំនួន២នាក់ ចំនួនជាសះស្បេីយសរុបចំនួន #២២៥នាក់ និង #ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 77380 ស្មេីនឹង 4661 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh/


Read more: បច្ចុប្បន្នភាពនៃជំងឺកូរ៉ូណាថ្មី COVID-19 នៅប្រទេសកម្ពុជា